ភ្នំពេញ៖ លោក សយ សុភាព នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានរំលឹកពីអតីតកាលដែលបានចូលរួម ដោះស្រាយទំនាស់ដីធ្លីនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាខែមេសា ឆ្នាំ២០១១ រវាងអ្នកស្រុក និងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុផាត់ ដោយបើកចំហរ ព្រមទាំងមានក្រុមអង្គការ សង្គមស៊ីវិលចូលរួមផងដែរ។

លោកថា ពេលនោះគឺបានរកដំណោះស្រាយ ឃើញរវាងអ្នកស្រុក អាជ្ញាធរខេត្ត និងក្រុមហ៊ុនហើយថែមទាំង ដោះលែងតំណាងអ្នកស្រុក ២នាក់ ឲ្យមានសេរីភាពផងដែរ ។
លោក សយ សុភាព បន្តថា ព្រឹត្តិការណ៍នោះគឺជាលើកទី១ ហើយដែលលោកបានផ្តិតមេដាយ ធានាអ្នកស្រុក២នាក់ ។

លោកបានរៀបរាប់បន្តថា នៅពេលនោះក្រុមប្រជាពលរដ្ឋរយនាក់ បានក៏បាននាំគ្នាបិទផ្លូវជាតិលេខ៤ និងផ្លូវ៥១ ផងដែរ តែដោយសារមានការសម្របសម្រួល របស់លោកក៏ពលរដ្ឋយល់ព្រមបើកផ្លូវវិញ ។

ជាមួយគ្នានេះដែរ លោក សយ សុភាពបានក៏បានក្រើនរំលឹក អំពីការប្រុងប្រយ័ត្នចលនាបដិវត្តន៍ពណ៌។ លោកបញ្ជាក់យ៉ាងដូច្នេះថា “យើងត្រូវចូលរួមទប់ស្កាត់ ចលនាបដិវត្តន៍ម្រាមដៃ៣ ដែលមានការជ្រោមជ្រែងពីខាងក្រៅ។ ៩ ១១ ១៩៥៣ និង ២ ១២ ១៩៩៨ ជាកម្មសិទ្ធិរបស់ខ្មែរ ផ្សេងពីនោះ គឺជាមនោគមន៍បរទេសឲ្យខ្មែរឈ្លោះគ្នា” ៕
