ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ជួរភ្នំក្រវ៉ាញ គឺជាតំបន់ព្រៃភ្នំនៅប៉ែកនិរតី នៃប្រទេសកម្ពុជា និងគ្របដណ្តប់ ដោយធនធានធម្មជាតិ ដ៏សម្បូណ៌បែប ជាពិសេស គឺជាព្រៃទឹកភ្លៀង ដ៏អស្ចារ្យចុង ក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ជួរភ្នំក្រវ៉ាញ គឺជាតំបន់ព្រៃភ្នំនៅប៉ែកនិរតី នៃប្រទេសកម្ពុជា និងគ្របដណ្តប់ ដោយធនធានធម្មជាតិ ដ៏សម្បូណ៌បែប ជាពិសេសតំបន់ព្រៃភ្នំនេះ មានទំហំជាង ១,៥លានហិកតា ។ ជួរភ្នំក្រវ៉ាញ គឺជាព្រៃទឹកភ្លៀង ដ៏អស្ចារ្យចុងក្រោយ តែមួយគត់នៅតំបន់ អាស៊ីអាគ្នេយ៍»។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន និង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA ក៏បានសហការគ្នាជាមួយ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដើម្បីធ្វើការងាររួមគ្នា ការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតងការ រស់នៅដោយចីរភាព ក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុផងដែរ៕