ព័ត៌មានជាតិ

សម្ដេច ស ខេង ក្រើនរំលឹក មន្ដ្រីក្រោមឱវាទ បង្ការទប់ស្កាត់ ការរាលដាល ជំងឺកូវីដ១៩ ក្រោយពលរដ្ឋ៥ នាក់ស្លាប់

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទ ឲ្យត្រូវបន្ដពង្រឹងអនុវត្តវិធានការ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយមានប្រជាពលរដ្ឋ៥នាក់ ស្លាប់ដោយសារជំងឺកូវីដ ខណៈ២ជាមន្ដ្រីនគរបាលជាតិ ។

តាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្ដេច ស ខេង បញ្ជាក់យ៉ាង ដូច្នេះថា «ដោយពិនិត្យឃើញចំនួន អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើង ជាបន្ដបន្ទាប់ដែលមកទល់ពេលនេះ ធ្វើឲ្យប្រជាពលរដ្ឋចំនួន៥រូប ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានមន្ដ្រី នគរបាលជាតិ ចំនួន២រូប ផងនោះ ។ ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹក ដល់ថ្នាកដឹកនាំ មន្ដ្រីនគរបាលជាតិ មន្ដ្រីរាជការស៊ីវិល និងមន្ដ្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្ដពង្រឹងអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួង សុខាភិបាល និងការណែនាំជាបន្ដបន្ទាប់ របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ជាពិសេស ត្រូវបន្ដយកចិត្តទុកដាក់ អនុវត្តនូវវិធានការ ចាំបាច់នានា»

To Top