ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចដឹកជញ្ជូន លេខ៩៩ ថ្លែងអំណរគុណ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំពោះថវិកា ឧបត្ថម្ភដល់ក្រុមប្រតិបត្តិការ ដឹកពលករខ្មែរ មកពីប្រទេសថៃ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នាថ្ងៃទី២៥ ខែមីនានេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដែលបានជួយឧបត្ថម្ភថវិកា ដល់ក្រុមប្រតិបត្តិការដឹកពលករខ្មែរ មកពីប្រទេសថៃ ។

ថវិកានេះបានឧបត្ថម្ភ ដល់ក្រុមប្រតិបត្តិការ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងប្រចាំការ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ខេត្តប៉ៃលិន ក្នុងម្នាក់ៗ ចំនួន២០ម៉ឺនរៀល សម្រាប់បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។

តាមរយៈផេក កងពលតូចដឹកជញ្ជូនលេខ៩៩ លោក ហ៊ុល សំអុន បានសរសេរសារថ្លែងអំណរគុណថា “ជំនួសមុខឲ្យបងប្អូនកងទ័ព សូមគោរពថ្លែងអំណរគុណ និងគោរព ជូនពរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៏ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ នឹងទទួលបានជោគជ័យ គ្រប់ភារកិច្ច ព្រមទាំងប្រកបដោយ ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ“៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top