ព័ត៌មានជាតិ

លោក សយ សុភាព លើកពីប្រវត្តិសាស្រ្តរបស់ខ្មែរថា ធ្លាប់ជាមហាអំណាចនាសម័យអង្គរ

ភ្នំពេញ ៖ លោក សយ សុភាពនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានលើកឡើងពីប្រវត្តិសាស្រ្ត ក្នុងន័យពញាក់អារម្មណ៍ របស់ប្រជាពលរដ្ឋថា ខ្មែរធ្លាប់ជាមហាអំណាចនាសម័យអង្គរ។ ក្នុងនោះក្រោយបែកបាក់រាប់រយឆ្នាំខ្មែរ រកការបង្រួបបង្រួមជាតិឃើញ ក្រោយពីបរទេសលុកលុយបំផ្លិចបំផ្លាញ និងដាក់អាណានិគម ព្រមទាំងកាត់ដីខ្មែរ ឲ្យប្រទេសជិតខាង ។

លោករៀបរាប់បន្តថា ចុងក្រោយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ខ្មែរបានឯករាជ្យ និងមានអធិបតេយ្យឡើងវិញ។ ខ្មែរកំពុងតែទទួលបាន នូវការអភិវឌ្ឍគួរឲ្យមោទកភាព។

លោក សយ សុភាព ដែលចូលចិត្តវិភាគស្ថានការនយោបាយ បានលើកអារម្មណ៍ពីអតីកាល មកបច្ចុប្បន្នថា ប្រសិនបើខ្មែរ គ្រប់និន្នាការទទួលស្គាល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ នោះ បដិវត្តន៍ម្រាមដៃ៣ មិនអាចបំផ្លាញខ្មែរបានទេ ហើយខ្មែររឹតតែរីកចម្រើនកាន់តែខ្លាំង។ ពេលនោះហើយ អស់មានអ្នកបំរើមនោគមន៍វិជ្ជាបរទេស មកបំផ្លាញជាតិឯង។

ជាមួយគ្នានេះ លោកបានស្នើឲ្យអ្នកនយបាយ សាកល្បងគិតទៅមើល ថា «៩ ១១ ៥៣ និង ២ ១២ ៩៨» ជានយោបាយ ទទួលបានឯករាជ្យ និងឈ្នះ ឈ្នះ មែនអត់? ក្រៅពីនោះគឺជារបស់បរទេស មែនអត់ ? ហើយបើអ្នកនយោបាយខ្លះ ទទួលស្គាល់ការពិតនោះ យើងលែងមានបរទេស ជិតឆ្ងាយមកពង្វក់យើងហើយ។

លោកថា បើធ្វើបានអីចឹងមែនដូចករណីនេះ មហាអំណាចនឹងគោរពកោតស្ញប់ស្ញែងខែ្មរ ហើយជួយខ្មែររឹតតែខ្លាំងថែមទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top