ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បញ្ជាក់ជាផ្លូវការថា បុរសទី៨ ស្លាប់ដោយជំងឺកូវីដ១៩ គឺមិនបានដឹងខ្លួន មានផ្ទុកជំងឺនេះទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលីសចរាចរណ៍ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១គឺមិនបានដឹងថា ខ្លួនមានផ្ទុកជំងឺកូវីដ១៩ទេ ពោលចូលសម្រាកបានកន្លះម៉ោងលោកក៏ស្លាប់។

ក្រុមគ្រូពេទ្យបានយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ១៩ នៅពេលលោកចូលសម្រាក នៅមន្ទីរពេទ្យភ្លាម (នៅម៉ោង៣និង៣០នាថ្ងៃ២៥ មីនា ស្លាប់នៅម៉ោង៤) ហើយលទ្ធផលបង្ហាញថា លោកមានវីរុសកូវីដ១៩ នៅម៉ោង២៣នាទីយប់ថ្ងៃដដែល ។

ផ្ទាំងពាណិជ្ជកម្ម

បើតាមសេចក្តីប្រកាស របស់ក្រសួង គឺលោក ផន ចាន់ធឿន បានធ្លាក់ខ្លួន ឈឺ៣ទៅ៤ ថ្ងៃមុនស្លាប់ ដោយសភាពធ្ងន់ធ្ងរ ក៏ចូលសម្រាក់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ២៥ ធ្នូ នៅម៉ោង១៥និង៣០នាទី ប៉ុន្តែនៅម៉ោង៤រសៀលថ្ងៃដដែល លោកក៏បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងអាការៈហត់ដង្ហក់ខ្លាំងៗ ដែលជាសញ្ញា នៃវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។
គ្រូពេទ្យក៏បានយកសំណាកទៅវិភាគភ្លាមៗ ហើយលទ្ធផលបង្ហាញថា មានវីរុសកូវីដ១៩ នៅម៉ោង២៣នាទីយប់ថ្ងៃដដែល៕

To Top