Covid-19

លោក ហ៊ុន ម៉ានី កោតសរសើររាជរដ្ឋាភិបាល ត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ដោះស្រាយលើការ ទទួលវ៉ាក់សាំងជាបន្ដបន្ទាប់

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការដោះ ស្រាយលើការទទួលវ៉ាក់សាំងជាបន្តបន្ទាប់ ហើយវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្រ្តមួយ ប្រកបដោយការលំបាក ក្នុងការបញ្ជាទិញ។

សូមរំលឹកថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួល វ៉ាក់សាំង sinovac ចំនួន១.៥ លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើឲ្យយុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី បញ្ជាក់ ថា «ខ្ញុំសូមថ្លែង កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយបានត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ការដោះស្រាយលើការទទួល វ៉ាក់សាំងជាបន្តបន្ទាប់ ដែលវ៉ាក់សាំងនេះ ជាទំនិញយុទ្ធសាស្រ្តមួយប្រកប ដោយការលំបាកក្នុងការបញ្ជាទិញ»។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់ថា ការទទួលបានវ៉ាក់សាំង ទាមទារនូវការងារជាច្រើនណាស់ ទាំងលើការគិតគូរ និងការចចារមុន នឹង ឈានដល់ការទទួលបានក្នុងចំនួន និងពេលវេលាជាក់លាក់ណាមួយនោះ។ គួររំឭកផងដែរថា នេះជាលើកដំបូងដែល កម្ពុជាទទួលបានវ៉ាក់សាំង ដែលជាការបញ្ជាទិញផ្ទាល់។ ដោយឡែក វ៉ាក់សាំង ដែលមកដំបូង គឺជាជំនួយសប្បុរសធម៌ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោកបន្ដថា ទាំងនេះសរបញ្ជាក់ឲ្យឃើញថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនេះ កម្ពុជាកំពុងតែឈានមុខ ក្នុងការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន ដែលមានន័យថាការវិលត្រលប់ទៅ រកប្រក្រតីភាពកាន់តែអាចធ្វើទៅបានឆាប់រហ័ស។ ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាល ៣កុំ ៣ការពារ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ទើបកម្ពុជាអាចយកឈ្នះលើជំងឺឆ្លង រាតត្បាតដ៏អាក្រក់នេះបាន ៕

To Top
×