Covid-19

មនុស្ស១៣៣នាក់បាន ប៉ះពាល់ជាមួយប៉ូលីស ចរាចរណ៍ស្លាប់ដោយកូវីដនៅព្រែកហ្លួង

ភ្នំពេញ ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់ កណ្ដាល បានថ្លែងថា មានប្រជាពលរដ្ឋ ចំនួន ១៣៣នាក់បានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយ ឈ្មោះ ថន ចាន់ធឿនដែលជាមន្រ្តីប៉ូលីសចរាចរណ៍នៅស្នងការដ្ឋានរាជធានីភ្នំពេញដែលមានទីលំនៅក្នុងភូមិក្ដីចាស់ ឃុំព្រែហ្លួងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោក ថន ចាន់ធឿន ត្រូវបញ្ជូនទៅព្យាបាល នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅម៉ោង៣និង៣០នាទីរសៀលថ្ងៃ២៥ មីនា ពោលត្រឹមកន្លះម៉ោងប៉ុណ្ណោះលោកបានស្លាប់បាត់បង់ជីវិត ទាំងដែលលោកមិនដឹងខ្លួនឯងឆ្លងជំងឺកូវីដ១៩។

លោក ប៊ុន ផេង បានឲ្យដឹងនាថ្ងៃ២៦ មីនាថា ក្នុងចំណោម១៣៣នាក់មាន ៩នាក់បានប៉ះពាល់ដោយផ្ទាល់ ហើយក្រុមការងារស្រុក បានធ្វើការស្រាវជ្រាវឃើញថា ឈ្មោះ ថន ចាន់ធឿន បានសម្រាកព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល មុនបញ្ជូនព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ជាមួយគ្នានេះ អាជ្ញាធរស្រុកក៏បានបិទជា បណ្ដោះអាសន្ននូវទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ថន ចាន់ធឿន ក្នុងនោះដែរអាជ្ញាធរស្រុកក៏បានធ្វើការបិទផ្សារព្រែកហ្លួងផងដែរ៕

To Top