ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៤៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពី ការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រើនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡើយ ។

