ព័ត៌មានជាតិ

ទូតឲ្យពលរដ្ឋខ្មែរ នៅវៀតណាម ថែទាំសុខភាព ខណៈអាកាសធាតុឡើង ក្តៅខ្លាំង នៅខែមេសា-ឧសភា បង្កឲ្យមានជំងឺផ្សេងៗ

ភ្នំពេញ ៖ ទូតខ្មែរនៅវៀតណាម ឲ្យពលរដ្ឋកម្ពុជា នៅទីនោះ ថែរក្សាសុខភាព ព្រោះក្នុងអំឡុងខែមេសា និងឧសភា សីតុណ្ហភាពឡើង ក្តៅខ្លាំង នៅទីក្រុងហូជីមិញ ហើយបង្កឲ្យមានជំងឺដាច់សសៃ ឈាមខួរក្បាល អស់កំលាំង រមួលក្រពើ ឬក្តាមកាច់ជើង ដែលអាចកើតលើមនុស្សគ្រប់រូប ជាពិសេសមនុស្សចាស់ ក្មេង និងមនុស្សធាត់ខ្លាំង ។

បើតាមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យអន្តរជាតិ នៃទីក្រុងហូជីមិញ អាកាសធាតុក្តៅ បង្កឲ្យមានហានិភ័យ ដល់ប្រព័ន្ធដង្ហើម ព្រោះមនុស្សភាគច្រើន នឹងបើកកង្ហារ ដោយពេញល្បឿន និងបើកម៉ាស៊ីនត្រជាក់ ក្នុងសីតុណ្ហភាពទាប នាំឲ្យបំពង់ក និងច្រមុះស្ងួត ។ ពេលភ្នាសខាងក្នុង នៃផ្លូវដង្ហើមស្ងួតធ្វើឲ្យពួកបាក់តេរី និងវីរុសងាយជ្រៀត ចូលបង្កឲ្យមានជំងឺ ៕

To Top