ព័ត៌មានជាតិ

កម្ពុជា រកឃើញ អ្នកឆ្លងជំងឺថ្មី ចំនួន៤០នាក់ទៀត និងជាសះស្បើយ៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានអ្នកជាសះស្បើយ៦នាក់ ។
ក្នុងចំនួនអ្នកឆ្លងនេះ មាននៅភ្នំពេញ២៨នាក់ កោះកុង៦នាក់ ស្វាយរៀងម្នាក់ កំពតម្នាក់ សៀមរាបម្នាក់ កណ្តាលម្នាក់ តាកែវម្នាក់ និងត្បូងឃ្មុំម្នាក់

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២២៧៣ នាក់ អ្នកជាសះស្បើយចំនួន១១៧២ នាក់ អ្នកកំពុងព្យាបាលចំនួន១០៨៧ នាក់ និងអ្នកស្លាប់១១ នាក់ ៕

To Top
×