ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ចុះរុះរើ ខ្ទមលើដីរដ្ឋ ដែលជនខិលខូច យកធ្វើកម្មសិទ្ធ

កោះកុង ៖ គណៈបញ្ជាការឯកភាព ខេត្តកោះកុង ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងមានការសម្របសម្រួល ដោយលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកកម្លាំងចម្រុះ សមត្ថកិច្ច កម្លាំងប្រជាការពារស្ថាប័ន ដែលពាក់ព័ន្ធនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចុះរុះរើសំណង់អាណាធិបតេយ្យ និងហុំព័ទ្ធបែងចែកដីឡូតិ៍ ត្រង់ចំណុចខាងកើត ព្រលានយន្តហោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។

លោក សុខ សុទ្ធី អភិបាលរងខេត្ត បានឲ្យដឹងថា ដីដែលជនខិលខូច បានលួចបែងចែកជាដីឡូតិ៍ មានក្បាលដីចំនួន៦២ក្បាល ដីហើយលួចសង់ខ្ទម និងហ៊ុំព័ទ្ធរបងចែកគ្នា ធ្វើជាកម្មសិទ្ធិផ្ទាល់គ្នា ដែលមានចំនួន៦២ក្បាលដី ដែលជាដីផ្លូវរបស់រដ្ឋសម្រាប់អភិវឌ្ឍន៍ ជាសាធារណៈ ។

លោកអភិបាល រងបានបន្តថា ថ្ងៃកម្លាំងគណៈបញ្ជារការខេត្ត ក្រុង ចុះរុះរើខ្ទមវ៉ៃរបងចេញឲ្យអស់ ហើយ អាជ្ញាធរក្រុងអាជ្ញាធរមូលដ្ឋាន និងធ្វើការស្រាវជ្រាវរកមេខ្យល់ ឲ្យឃើញ ដើម្បីមាននីតិវិធី ទៅតាមផ្លូវច្បាប់ នៃប្រព័ន្ធតុលាការ ។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បាននិយាយឲ្យដឹង ថា ក្រោយពីមានការ រុះរើសំណង់ អាណាធិបតេយ្យ នៅចណុចខាងរួចរាល់ហើយលោកបានមានវិធានការ ក្តៅ ដោយអនុវត្តន៍តាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខេត្ត ក្នុងការស្រាវជ្រាវរកមេខ្យល់ ដែលជាជនខិលខូច ឲ្យឃើញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ លោកបានដាក់កម្លាំងល្បាតដើម្បីឃ្លាំចាំមើល ជនខិលខូច លួចសង់សំណង់ អាណាធិបតេយ្យបន្តទៀត ។ ហើយការសាងសង់សំណងអាណាធិតេយ្យនេះ ជនខិលខូចច្រើន តែលួចសាងសង់នៅពេលយប់ជ្រៅ៕

To Top