Covid-19

សម្ដេចតេជោ អនុញ្ញាតឲ្យប្រេីប្រាស់ បន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាលនិងសង្គ្រោះ ដល់អ្នកសង្ស័យ ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយ: លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវ បន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្ត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានឲ្យដឹងបន្ថែមថា នេះគឺជាការគិតគូរ យកចិត្តទុកដាក់ដល់សុខទុក្ខ របស់ប្រជាជន ប្រកបដោយទឹកចិត្តដ៏ល្អប្រពៃ និងបេះដូងមនុស្សធម៌ របស់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងដើម្បីជួយសម្រួល ដល់មន្ទីរពេទ្យ ដែលកំពុងព្យាបាល អ្នកជំងឺកូវីដ១៩ និងដេីម្បីបង្កេីន ការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែល មានអាការ:សង្ស័យ ជំងឺកូវីដ-១៩។

សូមរំលឹកថា ក្រោយមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានប្រើពេលត្រឹមតែ ៣៣ម៉ោងប៉ុណ្ណោះ ដើម្បីកែប្រែសណ្ឋាគារ The Great Duke ឲ្យក្លាយទៅជា មន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជំងឺប្រមាណ ៥០០នាក់។ដោយឡែកត្រឹមរយៈពេល១៧ថ្ងៃ អតីតមន្ទីរពេទ្យស្ត្រីនគរទេព មួយទៀត ក៏ត្រូវបាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រៀបចំរួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩៕

To Top