ព័ត៌មានជាតិ

ហ្វូងដំរីព្រៃជិត៤០ក្បាល ត្រូវប្រជាពលរដ្ឋប្រទះឃើញ និងថតបាននៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា (Video)

ភ្នំពេញ៖ ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាលត្រូវបានប្រជាពលរដ្ឋឃើញ និងថតបាន នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខណៈដែនជម្រកសត្វព្រៃ កែវសីម៉ា គឺជាទីជម្រកដ៏ធំមួយ របស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។

យោងតាម ក្រសួងបរិស្ថានបាឲ្យដឹងថា បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេសនៅក្នុងតំបន់ ជួរភ្នំក្រវ៉ាញ និងភាគឦសាន នៃប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ សូមកុំរំខានដល់ សត្វដំរីព្រៃ ទាំងនោះ និងសូមចូលរួមការពារ និងអភិរក្សសត្វដំរីព្រៃ ទាំងនេះឱ្យបានគង់វង្ស ៕

To Top