នយោបាយ

ប្រធានគណបក្ស យុវជនកម្ពុជា ផ្ដល់ទស្សនទានសំខាន់ៗ មួយចំនួនអំពីការត្រៀមខ្លួន ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ១៩ បិទបញ្ចប់

ភ្នំពេញ៖ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ១៩ បិទបញ្ចប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់ជាទស្សនទានសំខាន់ៗចំនួន៣ចំណុចក្នុងនោះ មានយន្តការរយៈពេលខ្លី មធ្យម និងវែង។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២ ខែ មេសា ឆ្នាំ ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការបកស្រាយនិងពន្យល់យន្តការនីមួយៗដូចខាងក្រោមនេះ៖
១.យន្តការរយៈពេលខ្លី
ក/ប្រជាពលរដ្ឋខ្មែរទាំងអស់ បូករួមជនបរទេសផងដែរ ត្រូវតែចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា
ឲ្យបាន60ឬ70ភាគរយនៃប្រជាជនកម្ពុជាសរុប ដើម្បីប្រជាជនទូទៅរស់នៅតាមគន្លងដូចដើម។
ខ/រដ្ឋាភិបាលត្រូវតែមានគោលការណ៍ជាក់លាក់ឲ្យប្រជាជនដែលបានចាក់វ៉ាក់សាំងហេីយ គឺមាន សិទ្ធិពេញលេញ ក្នុងការធ្វើដំណើរ ធ្វើអាជីវកម្ម ឆ្លង ស្រុក-ខេត្ត ឲ្យមានប័ណ្ណបញ្ជាក់ថា បានចាក់ វ៉ាក់សាំងរួចរាល់
គ/រដ្ឋាភិបាលត្រូវតែមានវិធានការម៉ឺងម៉ាត់ចំពោះជនបរទេស ជាពិសេស គឺជាមួយជនជាតិចិន និង វៀតណាម ពីព្រោះភាគច្រេីនពួកនេះជាភ្នាក់ងារ ចម្លងកូវីដ១៩ ហើយវាមិនមែនជាការរេីសអេីងជាតិ សាសន៍អ្វីនោះទេ ក៏ប៉ុន្តែវាជាការយកចិត្តទុកដាក់អំពីសុវត្ថិភាពនិងសុខភាពសាធារណ:។
គ/ រដ្ឋាភិបាលគួរបន្តកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងស្ថាប័នរដ្ឋណាមិនចាំបាច់រយៈពេល
២ឆ្នាំទៅមុខបន្តទៀត

២. យន្តការរយៈពេលមធ្យម
ក/ គឺត្រូវសង្រ្គោះដល់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការអនុគ្រោះការយកពន្ធរយៈ
ពេល ២ ឆ្នាំ ទៅមុខ ពីព្រោះ សហគ្រាសបែបលក្ខណៈគ្រួសារ ឬ ក្រុមហ៊ុន ខ្នាតតូច នៅក្នុង
ស្រុក ភាគច្រើនពួកគេក្ស័យធន់ ដូច្នេះរដ្ឋត្រូវតែជួយចូក-ចែវ ឱ្យរស់ឡើងវិញ ដើម្បីពួកគេ
មានលទ្ធភាពស្តារនូវជីវភាពក្រុមហ៊ុនពួកគេ។ហើយរដ្ឋត្រូវសម្របសម្រួលជាមួយនឹងធនាគារ
ជាតិ ក៏ដូចជាធនាគារឯកជនឲ្យផ្តល់ឱកាសដល់សហគ្រាសខ្នាតតូចមានឱកាសខ្ចីប្រាក់ ដោយ
បង់ការប្រាក់កម្រិតទាប និងបង់ក្នុងចំនួនតិចតួចប្រចាំខែ រីឯសហគ្រាសខ្នាតតូច យើងផ្តោតលើ
វិស័យទេសចរណ៍ ឧហ្សាហកម្ម កសិកម្ម។ល។
ខ/ ចំណុចមួយទៀតគឺបង្កើតការឲ្យយុវជនមានការងារធ្វើនៅក្នុងដំបន់ឲ្យបានយ៉ាងតិច 70%
នៃកម្លាំងយុវជនសរុបនៅក្នុងប្រទេសដើម្បីឲ្យយុវជនចូលរួមស្តារនូវសេដ្ឋកិច្ចជាតិ តាមរយៈ
ចំណេះ ជំនាញ និងកម្លាំងពលកម្មរបស់ពួកគេ។
គ/ រដ្ឋាភិបាលត្រូវស្វែងរកទីផ្សារកសិកម្មបន្ទាន់មួយ ដើម្បីជួយដល់កសិករ និងត្រូវបំផុសចលនា
ប្រើប្រាស់នូវផលិតផលក្នុងស្រុកឲ្យមានល្បឿន លឿនបំផុត ព្រមទាំងលើកស្ទួយដល់អ្នកចិញ្ចឹម
សត្វក្នុងស្រុក ដើម្បីផ្តល់ការងារដល់អ្នកស្រុក
ឃ/ លើកទឹកចិត្តដល់ក្រុមហ៊ុនបរទេស ដោយបន្ធូរបន្ថយពន្ធមិនចាំបាច់រយៈពេល២ឆ្នាំទៅមុខ
និងសម្រួលការងាររដ្ឋបាលផ្សេងៗកុំឲ្យមានភាពស្មុគស្មាញ ដែលជាហេតុធ្វើឲ្យមានការរាំងស្ទះ
ទៅដល់ដំណើរការមុខជំនួញរបស់ពួកគេ។

៣.យន្តការរយៈពេលវែង
ក/ ពន្លឿនល្បើនលុបបំបាត់អំពើពុករលួយគ្រប់វិស័យដើម្បីបង្កើនអ្នកវិនិយោគិនបរទេសសំខាន់ៗ
និងជួយដល់អ្នកវិនិយោគក្នុងស្រុកផងដែរ។
ខ/ វិស័យកសិកម្ម
• ជួយកសិករឲ្យមានប្រភពទឹកឲ្យមានគ្រប់គ្រាន់ដើម្បីអាចបង្កបង្កើនផលលើសពី១ដងក្នុងមួយរដូវ
•ជំរុញនិងលើកទឹកចិត្តកសិករផ្តោតលើការដាំបន្លែដំណាំហូបផ្លែ និង ការចិញ្ចឹមសត្វ ដើម្បីលក់ក្នុង
ទីផ្សារសហគមន៍ដែលនៅក្បែរពួកគេ
• ក្រសួងពាក់ព័ន្ធគួរផ្តល់ជំនួយដល់កសិករទាំងគ្រាប់ពូជ បច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារដល់
កសិករទាំងឡាយដែលត្រូវការជាចាំបាច់។
• ជំរុញការកែច្នៃកសិផលដើម្បីនាំចេញជាផល សម្រេចចូលទៅទីផ្សារបរទេស។
គ. វិស័យឧស្សាហកម្ម
• ថែរក្សារោងចក្រកាត់ដេរដែលមានស្រាប់ឲ្យដំណើរការល្អ និងបន្តស្វែងរកវិនិយោគថ្មីបន្ថែម
• ស្វែងរកអ្នកវិនិយោគរោងចក្រកែច្នៃវត្ថុធាតុដើមចម្រុះផលិតផលឲ្យមកវិនិយោគនៅកម្ពុជា
ដើម្បីជួយដល់តម្លៃផលិតផលក្នុងស្រុក និងបង្កើនការងារដល់យុវជន និងពលរដ្ឋខ្មែរ។
ឃ. វិស័យទេសចរណ៍
• បង្កើតដំបន់ទេសចរណ៍ឆ្នៃប្រឌិតឲ្យបានច្រើននិងសម្បូរបែប ដែលផ្តល់ជម្រើសដល់អ្នកទេស
ចរណ៍ឲ្យមានការជ្រើសក្រៅពីដំបន់ដែលយើងមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។
ង. វិស័យសំណង់ និងអចលនទ្រព្យ
• ទាក់ទាញអ្នកវិនិយោគបន្ថែមលើវិស័យនេះ៕

To Top