ព័ត៌មានជាតិ

ពលករខ្មែរខុសច្បាប់ ១០នាក់ និងកុមារម្នាក់ នៅម៉ាឡេស៊ី នឹងមកដល់កម្ពុជាវិញល្ងាចថ្ងៃនេះ

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី បានឲ្យដឹងថា ពលការិនីខ្មែរចំនួន ១០នាក់ និងកុមារ ១នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងត្រឡប់មកដល់កម្ពុជាវិញ នៅម៉ោង ៥៖៣៥នាទីល្ងាច ថ្ងៃទី៣ មេសានេះ ។

យោងតាមហ្វេសប៊ុក ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី នៅព្រឹថ្ងៃទី៣ មេសានេះ បានបញ្ជាក់ថា «ដោយមានការជួយសម្របសម្រួល របស់ស្ថានទូត ពលករ/ពលការិនីខ្មែរ ចំនួន១០នាក់ និងកុមារ១នាក់ ដែល បាន មករស់នៅ និងធ្វើការខុសច្បាប់ នៅប្រទេស ម៉ាឡេស៊ី បានទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃទី៣ ខែមេសានេះ វេលាម៉ោង ៥:៣៥នាទី ល្ងាច។

ជាមួយគ្នានោះស្ថានទូត ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការធ្វើ ចំណាកស្រុក ដោយខុសច្បាប់តទៅទៀត ៕

To Top