ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារអបអរសាទរចំពោះ លោក វឿង ឌិញហ៊ុយ ដែលបានជាប់ឆ្នោត ជាប្រធានសភាវៀតណាម

ភ្នំពេញ​ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរ ជូនចំពោះលោក វឿង ឌិញហ៊ុយ ដែល ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលថ្មីៗកន្លងមកនេះ សម្រាប់នីតិកាលទី ១៤ ។

To Top