ព័ត៌មានជាតិ

អាមេរិក ប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើឲ្យលែងមាន គ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥

ភ្នំពេញ ៖ សហរដ្ឋអាមេរិក មានមោទកភាព ក្នុងការគាំទ្របំណង របស់ប្រទេសកម្ពុជា ក្នុងការធ្វើឲ្យលែង មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ ដោយក្នុងនោះ អាមេរិកបានផ្ដល់ ជំនួយជាថវិកាជាង ១៦៧ លានដុល្លា គិតតាំងពីឆ្នាំ ១៩៩៣ មក ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៤ មេសានេះបានបញ្ជាក់ថា “សហរដ្ឋអាមេរិក មានមោទនភាព ក្នុងការគាំទ្របំណង របស់ប្រទេសកម្ពុជា ក្នុងការធ្វើឲ្យលែងមានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ ដោយបានផ្តល់ថវិកាចំនួនជាង ១៦៧ លានដុល្លា គិតតាំងពីឆ្នាំ ១៩៩៣ មក តាមរយៈអង្គការ ស្ថាប័នដៃគូរបស់យើង ដែលមាន Golden West, The Halo Trust, Landmine Relief Fund, Mines Advisory Group, Norwegian People’s Aid និង Spirit of Soccer ”

ស្ថានទូតអាមេរិកសង្កត់ធ្ងន់ថា ” យើងវិនិយោគ លើប្រជាជនកម្ពុជា និងអនាគតរបស់គេ៖ យើងនឹងមិនឈប់ឡើយ រហូតទាល់តែគ្រប់គ្នា អាចដើរ នៅលើផែនដី នេះដោយសុវត្ថិភាព”៕

To Top