ព័ត៌មានជាតិ

សមាគមចលនា យុវជនកម្ពុជា សាខាព្រះសីហនុ នាំយកអំណោយ ជូនក្រុមការងារជួរមុខ របស់រដ្ឋបាល​ខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នាំយកអំណោយមួយចំនួន ទៅឧបត្ថម្ភជូន ក្រុមការងារជួរមុខ កងកម្លាំងប្រចាំការ របស់រដ្ឋបាលខេត្តព្រះសីហនុ ចំនួន១៧គោលដៅ ។

អំណោយទឹកចិត្តសប្បុរស​ របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ រួមមាន៖ ទឹកបរិសុទ្ធ ចំនួន៨៥កេស, អាល់កុល ចំនួន១៧កាន, ម៉ាស់ ចំនួន១០.០០០ម៉ាស និងដបបាញ់អាល់កុល​ ចំនួន៥០ដប សម្រាប់ប្រយុទ្ធប្រឆាំង និងចូលរួមទប់ស្កាត់​ ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ក្នុងសហគមន៍ ។

នាឱកាសនោះ លោកឧត្តមនាវីឯក ទៀ សុខា ក៏បានរំលឹកនូវការអនុវត្ត ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត នូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា “៣ការពារ និង៣កុំ” ទាំងអស់គ្នាផងដែរ៕

To Top