ព័ត៌មានជាតិ

អាជ្ញាធរកំពង់ធំ ចេញវិធានការ រដ្ឋបាល ជាបណ្តោះអាសន្ន ៩ថ្ងៃមុន-ក្រោយ ចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញវិធានការ រដ្ឋបាល ជាបណ្តោះអាសន្ន រយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ។

ក្នុងនោះ មានការបិទការលក់ដូរ ជាបណ្តោះអាសន្ន តែអាចលក់អាហារ វេចខ្ចប់បាន ។ ផ្អាកការប្រមូលផ្តុំ ការជួបជុំទទួលទាន អាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង លើកលែងការជួបជុំគ្រួសារ ។ រឹតបន្តឹងការធ្វើដំណើរ ឬការដឹកជញ្ជូនមនុស្សច្រើន ។
ពលរដ្ឋធ្វើដំណើរមកពីស្រុកកំណើតវិញ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ពលរដ្ឋមិនត្រូវធ្វើដំណើរចេញពីផ្ទះ ទៅកន្លែងមានហានិភ័យខ្ពស់ គឺកូវីដ១៩។ ចំពោះវត្តអារ៉ាមវិញ ត្រូវកំណត់ចំនួនចូលវត្ត និង រក្សាគន្លាតមួយម៉ែត្រកន្លះ ៕

To Top