ព័ត៌មានជាតិ

ហេតុអី បានភាគីខ្មែរក្រហម ដើរចេញ ពីកិច្ចព្រមព្រៀង ក្រុងប៉ារីស ២៣ តុលា១៩៩១?

ភ្នំពេញ ៖ នេះជាសំណួរ របស់លោក សយ សុភាព ដែលជាអ្នកចូលចិត្តវិភាគ ស្ថានការណ៍នយោបាយ លើកឡើងបែបឆ្ងល់ ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោក សយ សុភាព បានរៀបរាប់ពីដំណើរការ របស់ភាគីខ្មែរក្រហមថា ពេលបោះឆ្នោត ២០-២៣ ឧសភា ១៩៩៣ ភាគីខ្មែរក្រហម វាយរំខាន។ ពិតណាស់ប្រវត្តិសាស្ត្រ អាមេរិក ចិន និងអាស៊ាន (៦ប្រទេស) គាំទ្រត្រីភាគី នៅជាយដែនខ្មែរ-ថៃ ប្រយុទ្ធទល់រដ្ឋាភិបាល ភ្នំពេញគាំទ្រដោយវៀតណាម និងសូវៀត ព្រមទាំងបក្សវ៉ាសូវី ។

នេះអាចហៅម្យ៉ាងថា ប្រកួតមនោគមន៍វិជ្ជា និងសង្រ្គាមឥណ្ឌូចិន លើកទី៣ របស់មហាអំណាច និង ប្រទេសក្បែរខាង។

ចិន និងវៀតណាមផ្តួចផ្តើម ដំណោះស្រាយក្រហម ដោយពួកគេបង្ខំឲ្យភាគីខ្មែរ ក្រហម ច្របាច់បញ្ចូលជាមួយរដ្ឋាភិបាល ភ្នំពេញ ហើយរៀបចំការបោះឆ្នោត។ រដ្ឋាភិបាលភ្នំពេញបដិសេធ ដាច់អហង្ការព្រោះក្រុមប្រល័យពូជសាន៍ ។ លោកខាងលិច(អាមេរិក អូស្ត្រាលី កាណាដា នូវេលសេឡង់ និងអង់គ្លេស (ក្រុមភ្នែកទាំង៥) អឺរ៉ុប និងសម្ព័ន្ធមិត្តមិនចង់ឲ្យ ចិន និងវៀតណាមលេចធ្លោ ព្រោះខ្លាចកុម្មុយនីស្ត មានឥទ្ធិពលពួកគេឲ្យអូស្ត្រាលី ចេញមុខរួមជាមួយអាស៊ាន និងអង្គការសហប្រជាជាតិ រុញឲ្យមានកិច្ចព្រមព្រៀងប៉ារីស ។

ដោះស្រាយរបស់ខ្មែរ (សម្តេចព្រះនរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន គឺបង្រួបបង្រួមជាតិ និង នយោបាយឈ្នះឈ្នះ នាំមកនូវការបញ្ចប់សង្រ្គាម រំលាយអង្គការចាត់តាំង នយោបាយ និងយោធារបស់ខ្មែរក្រហម ។ បន្ទាប់មកបង្កើត សាលាក្តីកូនកាត់ អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម និងការកសាងប្រទេសឡើវិញរហូតមកដល់ពេលនេះ ២៣ឆ្នាំហើយ។

សរុបមកមានតែ សម្តេចព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែនដែលបានបញ្ចប់វិបត្តិនយោបាយ និង សង្រ្គាមបែកចែកទឹកដីខ្មែរ ។

រីឯក្រុមប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន ចាញ់បោកចាប់តាំងពីប្រទស ជិតរហូតដល់ប្រទេសនៅជើងមេឃ ។

លោកថា បច្ចុប្បន្នទប់ស្កាត់បដិវត្តន៍ម្រាមដៃ៣ ដែលមានមហាអំណាច ខាងប្រជាធិបេយ្យលូកដៃ និង ប្រយុទ្ធជំងីកូវីដ១៩ ដែលមានមិត្តចិនក្នុងក្រខណ្ឌជាយុទ្ធសាស្ត្រមិត្តដែកថែម និងប្រ៊ី ព្រមទាំងមិត្ត របស់កម្ពុជាដ៏ទៃទៀតជួយ។

ការរៀបរាប់ របស់លោកនេះ ក្រោយពី លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានលើកបង្ហាញនូវ រូបថតរបស់លោកជាមួយអតីត ប្រមុខរដ្ឋនៃ របបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) និងជាអតីតអនុប្រធានរដ្ឋាភិបាលចម្រុះត្រីភាគីនៃចលនាតស៊ូលោក ខៀវ សំផនកាលពី២៦ឆ្នាំមុន(ឆ្នាំ១៩៩៦) ។

លោក មាជ សុវណ្ណារ៉ា បានថ្លែងលើកពីសម្តីអតីតប្រមុខ រដ្ឋបបខ្មែរក្រហម ប្រាប់ខ្លួន កាលពី២៦ឆ្នាំមុន
នៅអតីតតំបន់ខ្មែរក្រហម ប៉ៃលិនថា “បើក្មួយបានក្លាយខ្លួន ទៅជាអ្នកនយោបាយ នៅថ្ងៃណាមួយ សូមក្មួយពង្រឹងគោលជំហរ ជាអ្នកនយោបាយខ្មែរនិយម មានគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ចៀសវាងចាញ់បោកបរទេស ក្នុងអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ និងអព្យាក្រឹត។ ហើយសូមកុំបោះបង់ នូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដែលគ្មានបរទេស ណារំលោភបំពានកម្ពុជា បានឡើយ ក្រៅតែពីធានា និងការពារទៅ តាមកិច្ចព្រមព្រៀងពីសំណាក់ អតីតប្រទេសចុះហត្ថលេខីតែប៉ុណ្ណោះ ” ៕

To Top