Covid-19

អាជីវករ នៅផ្សារអូឫស្ស៊ី២០នាក់ទៀតហើយ បានឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ រកឃើញអ្នកលក់ដូរនៅផ្សារអូឫស្ស៊ី មានផ្ទុកជំងឺកូវីដ១៩ថ្មីចំនួន២០នាក់ទៀតហើយនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ សរុបទាំងអស់៣៦នាក់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវ ឲ្យទៅធ្វើតេស្តរកមេរោគកូវីដ បើមិនទៅធ្វើតេស្តទេគឺ មិនអាចចូលលក់ នៅពេលផ្សារបើកឡើងវិញ ហើយនឹងប្រឈមការពិន័យប្រាក់ ១លាន ទៅ ៥លានរៀល៕

To Top