Covid-19

កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧២នាក់ទៀត និងជាសះស្បើយ៤៧នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស ពីការរកឃើញអ្នកឆ្លងជំងឺកូវី១៩ថ្មីចំនួន៧២នាក់ទៀត និងជាសះស្បើយចំនួន ៤៧នាក់។ ក្នុងចំណោម៧៣នាក់មានករណីឆ្លងសហគមន៍ ៧២នាក់ និងអ្នកដំណើរពីបរទេស១នាក់។

ក្នុងនោះ មាននៅភ្នំពេញចំនួន៣៣នាក់ ព្រះសីហនុចំនួន២២នាក់ កណ្តាលចំនួន៨នាក់ ស្វាយរៀងចំនួន៣នាក់ ពោធិ៍សាត់ចំនួន៣នាក់ ព្រៃវែងម្នាក់ និងកំពតម្នាក់ ព្រមទាំងអ្នកមកពីបរទេសម្នាក់ទៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ៦ មេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៨២៤ នាក់ អ្នកជាសះស្បើយចំនួន១៧៩៤ នាក់ អ្នកកំពុងព្យាបាលចំនួន១០០៣ នាក់ និងអ្នកស្លាប់ចំនួន២១ នាក់៕

To Top