Covid-19

៥៧៦នាក់ បានឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា ដែលមិនធ្លាប់ជួបប្រទះ ខណៈនៅភ្នំពេញ ឆ្លង៥៤៤នាក់ និងជាសះស្បើយ៧០នាក់

ភ្នំពេញ ៖ កម្ពុជា​​ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ ចំនួនជិត៦០០នាក់ ដែលនេះជាចំនួនច្រើនលើសលុប មិនធ្លាប់ជួបប្រទះសម្រាប់កម្ពុជា។

នេះជាករណីផ្ទុះលើកដំបូង សម្រាប់កម្ពុជា ហើយ ក្រោយកម្ពុជា បានរកឃើញ អ្នកឆ្លងដំបូង លើបុរសជនជាតិចិន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់ការឆ្លងក្នុងចំនួនច្រើននេះ គឺនៅភ្នំពេញ ៥៤៤នាក់ ស្វាយរៀង១៦នាក់ ព្រះសីហនុ ១២នាក់ សៀមរាប ២នាក់ កណ្តាលម្នាក់ និងកំពង់ចាមម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ 🇰🇭នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣៦០៤ នាក់ អ្នកជាសះស្បើយចំនួន១៩៨៤ នាក់ អ្នកកំពុងព្យាបាលចំនួន១៥៩១ នាក់ និងអ្នកស្លាប់ចំនួន២៤ នាក់៕

To Top
×