Covid-19

សម្ដេចតេជោ ​បញ្ជាឲ្យរៀបចំអគារពិព័រណ៍កោះពេជ្រ ​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩

ភ្នំពេញ៖ ដោយសង្កេតឃើញ រយៈពេលពីរថ្ងៃនេះ អ្នកជំងឺកូវីដ១៩ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និង Great Duckនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា​បានបញ្ជាឲ្យភាគីពាក់ព័ន្ធរៀបចំ ​អគារពិព័រណ៍កោះពេជ្រ ​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់អគារពិព័រណ៍ និងអគាររៀបចំការនៅកោះពេជ្រ សម្រាប់ធ្វើជាកន្លែងព្យាបាល អ្នកជំងឺកូវីដកូវីដ១៩។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន​បានបញ្ជាឱ្យកងទ័ព ​ចេញជួយរៀបចំអគារនៅកោះពេជ្រ​សម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រសួងសុខាភិបាល ​ចាត់ចែងរៀបចំគ្រែ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅគ្រប់ខេត្ត​ ឱ្យពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តបានលឿន។ ហើយខេត្តនីមួយៗក៏ត្រូវត្រៀម​បម្រុង គ្រែពេទ្យយ៉ាងតិច​ ៥០គ្រែផងដែរ​ ៕

To Top
×