Covid-19

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤៧៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៩៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៧៧នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយចំនួន ៩៦នាក់ផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៤៧៧នាក់ មាននៅភ្នំពេញ ៤៥៤នាក់ ព្រះសីហនុ ៦នាក់ កណ្ដាល ៤នាក់ តាកែវ ៤នាក់ ស្វាយរៀង ៤នាក់ ព្រៃវែង ៣នាក់ កំពង់ធំ ១នាក់ សៀមរាប ១នាក់ ។

សូមរំឡឹកថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤០៨១នាក់ អ្នកជាសះស្បើយ ២០៨០នាក់ អ្នកកំពុងព្យាបាល ១៩៧០នាក់ និងមានអ្នកស្លាប់ ២៦នាក់ ៕

To Top