ព័ត៌មានជាតិ

UN៖ ពលរដ្ឋនីហ្សេរីយ៉ា ប្រមាណ ២,៣លាននាក់ ប្រឈម នឹងអសន្តិសុខស្បៀង

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា ក្រុមមនុស្សធម៌នៃអង្គការ សហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកដែលប្រឈម នឹងអសន្តិសុខស្បៀង នៅក្នុងប្រទេសនីហ្សេរីយ៉ា ក្នុងអំឡុងពេលប៉ុន្មាន ខែខាងមុខ មានរហូតដល់ ២,៣លាននាក់ ។

ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ ហៅកាត់ថា (OCHA) ក្នុងចំណោមពលរដ្ឋ ដែលប្រឈមមុខនឹង អសន្តិសុខស្បៀង មានប្រមាណ ១,៦លាននាក់ អាចកើតមាននៅក្នុងខែឧសភា ។ ចំនួននេះកើនឡើង ៣០ភាគរយ ដែលបានប្រៀបធៀប នៅក្នុងគ្រោងការ ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ។

ការិយាល័យមនុស្សធម៌ បានដាក់ផែនការដែល អាចមានពលរដ្ឋអសន្តិសុខ ស្បៀងចំនួន២,៣លាននាក់ នៅ “ រដូវមិនទៀង”ចន្លោះខែមិថុនា និងខែសីហា” ។

ការិយាល័យ OCHA បានឲ្យដឹងថា តំបន់ Tillabery ស្ថិតនៅប៉េកខាងលិច នឹងរងផលប៉ះពាល់ច្រើនបំផុត ជាមួយគ្នានេះដែរ ស្មើនឹងប្រមាណ៣០ភាគរយ នៃចំនួនពលរដ្ឋរបស់ខ្លួន ស្មើនឹង៦៨៦.៥០០នាក់ ដែលមានហានិភ័យ អសន្តិសុខស្បៀង ចន្លោះខែមិថុនា និងខែសីហា ។

ក្រុមមនុស្សធម៌ បានឲ្យដឹងថា អ្នកអត់ឃ្លានបានកើនឡើង នៅក្នុងតំបន់ ដែលជាក្តីកង្វល់ដោយវាយប្រហារ ដោយសង្គ្រាមចាប់តាំង ពីបានប្រកាសថា មានជនស៊ីវិល លើសពី៣០០នាក់ បានបាត់បង់ជីវិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top