Covid-19

លោក ដួង តារា៖ ពលរដ្ឋត្រូវមានជំនឿ ដោយភាពកក់ក្តៅបំផុតលើ សម្តេចតេជោ ដែលតែងតែលើកទឹកចិត្ត ឲ្យបងប្អូនទៅចាក់វ៉ាក់សាំង

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានជំនឿទុកចិត្ត ដោយភាពកក់ក្តៅបំផុតលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកតែងតែណែនាំលើកទឹកចិត្ត ឲ្យបងប្អូន ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ មេសានេះ លោក ដួង តារា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចូលរួមរីករាយជាមួយ បងប្អូនដែលបានចុះឈ្មោះ ត្រៀមចាក់វ៉ាក់សាំង និងបងប្អូនដែលបានចាក់វ៉ាក់សាំងរួចហើយ។ យើងត្រូវមានជំនឿ ដោយភាពកក់ក្តៅបំផុតលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកតែងតែណែនាំលើកទឹកចិត្ត អោយបងប្អូន ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩» ។

លោកបន្តថា ជំនាន់ប៉ុលពត បើគ្មានការតាំងចិត្តលះបង់ខ្ពស់ពី សម្តេចតេជោទេ មិនដឹងថាខ្មែរយើង មានថ្ងៃនេះដែរអត់? ជំនាន់កូវីដ-១៩ នេះ បើសិនគ្មានវិធានការគ្រប់គ្រងហ្មត់ ចត់ច្បាស់លាស់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ទេនោះ មិនដឹងថាប្រទេសជាតិវឹកវរយ៉ាងណា..? មួយជីវិត សម្តេចតេជោ គឺលះបង់គ្រប់យ៉ាង ដើម្បីប្រជាពលរដ្ឋ។ ពេលពលរដ្ឋមានទុក្ខធំ គឺកាន់តែនៅកៀកជិតជាមួយពលរដ្ឋ ហើយមិនរត់ចោលពលរដ្ឋដាច់ខាត ព្រោះសេចក្តីសុខរបស់ពលរដ្ឋ គឺជាសេចក្តីសុខរបស់សម្តេច។

លោកគូសបញ្ជាក់ថា ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីជីវិតយើង ក្រុមគ្រួសារយើង សហគមយើង និងប្រទេសជាតិយើង។ កុំបណ្តែតបណ្តោយអោយជីវិត ដែលបានខិតខំថែមកដល់អាយុប៉ុណ្ណោះ រស់នៅបានមកដល់ថ្ងៃនេះ បែរជាទៅប្រឈមនឹងសេចក្តីស្លាប់ទៅវិញនោះ គឺពិតជាសោកស្តាយខ្លាំងណាស់ ព្រោះជីវិតមិនអាចវិលត្រឡប់ ថយក្រោយវិញបានឡើយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង ៕

To Top