ព័ត៌មានជាតិ

សប្បុរសជន បន្តនាំថវិកានិងសម្ភារ: ប្រគល់ជូនគណៈកម្មការខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយ ជាថវិកា និងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

អំណោយដែលបានប្រគល់ជូនគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ មានដូចជា ថវិកាចំនួន ៤ លានរៀល ទឹកក្រូច ៣០កេស ម៉ាសចំនួន ៥០០០ ម៉ាស ទឹកបរិសុទ្ធ ២៦០កេស មីម៉ាម៉ា ១០ កេសធំ និង ១១០ កេសតូច ទឹកបរិសុទ្ធ ១០០យួរ ឃិត ៣០០កញ្ចប់ អង្ករ ១តោន មី ១០០កេស ។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នា នាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top