ព័ត៌មានជាតិ

ឧកញ៉ា​ ទៀ វិចិត្រ បញ្ចេញអូប័រ ល្បឿនលឿន១គ្រឿង​ ដឹកយកស្ត្រីម្នាក់ របួសធ្ងន់ត្រូវការសង្គ្រោះបន្ទាន់ ពីកោះរ៉ុង មកជាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត

ភ្នំពេញ៖​​ នៅយប់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២១នេះ លោកឧកញ៉ាទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យមួយគ្រឿងរបស់ក្រុមហ៊ុន GTVC ទៅភូមិកោះតូច ក្រុងកោះរ៉ុង ដើម្បីជួយសង្គ្រោះ ដឹកយកស្រ្តី មា្នក់ឈ្មោះ សន ខេន អាយុ៥០ឆ្នាំ មុខរបរលក់បន្លែ ដែលរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូ  បច្ចុុប្បន្នស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរ  ចាំបាច់ត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដេីម្បីព្យាបាលបន្ទាន់ ៕

To Top