Covid-19

អាជីវករផ្សារលើ​ នៅខេត្តព្រះសីហនុ ៧០នាក់ មានផ្ទុកជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រុមអាជីវករផ្សារលើ ក្នុងខេត្តព្រះសីហនុ ចំនួន៧០នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ១៩។ នេះបើយោងតាម លទ្ធផលតេស្តសំណាក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្ត យកមកផ្សាយ នៅព្រឹកថ្ងៃ១៨ មេសា។

ក្រោយរកឃើញមាន អ្នកវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្ត ណែនាំឲ្យអាជីវករ ផ្សារលើទាំងអស់ ត្រូវតែដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះ ដោយខ្លួនរបស់គាត់ ត្រូវនៅដាច់ដោយឡែក ពីក្រុមគ្រួសារ តាមវិធានណែនាំ របស់ក្រសួងសុខាភិបាល។

ករណីមិនអនុវត្តតាម ការណែនាំទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការ ផ្លូវច្បាប់ជាធរមាន៕

To Top