Covid-19

ក្រុមគ្រូពេទ្យ វះកាត់សម្រាលកូន ជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ ដោយជោគជ័យ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូន ជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ នៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២១នេះ។

ផ្ទាំងពាណិជ្ជកម្ម

លោកសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូន ជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ។ តាងនាមឲ្យថ្នាក់ដឹកនាំ មន្ទីរពេទ្យ និងបុគ្គលិក មន្ត្រីរាជការទាំងអស់ សូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺ ដ៏កាចសាហាវនេះ៕

To Top