ព័ត៌មានជាតិ

អភិបាលរាជធានី៖ ជំនួយឧបត្ថម្ភ ពីក្រុមហ៊ុនឯកជន នឹងចែកជូន ដល់អ្នកធ្វើចត្តាឡីស័ក និងពលរដ្ឋខ្វះខាត

ភ្នំពេញ៖ ក្រុមហ៊ុនឯកជន២ផ្សេងគ្នា មានក្រុមហ៊ុន KINO Care Cambodia និង ក្រុមហ៊ុនលីលីហ្វូត អ៊ិនដាសទ្រី ខូអិលធីឌី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បាននាំយក ខ្ញីទឹកឃ្មុំចំនួន១០កេស និងបន្លែផ្លែឈើក្រៀម ចំនួន៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលជំនួយឧបត្ថម្ភទាំងនោះ នឹងត្រូវយកទៅ ចែកជូន អ្នកដែលកំពុងធ្វើចត្តាឡីស័ក និងពលរដ្ឋខ្វះខាត ។

ក្នុងឱកាសនោះទទួលជំនួយឧបត្ថម្ភ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនទាំង២ ដែលបានចូលរួមចំណែក បានទាន់ពេលវេលា តាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានអំណោយ យកទៅចែកជូន បងប្អូនប្រជាពលរដ្ឋ យើងដែលកំពុងជាប់ធ្វើចត្តាឡីស័ក តាមមូលដ្ឋាន និងតាមលំនៅដ្ឋាន ជាច្រើនគោលដៅ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយ ឧបត្ថម្ភជាចាំបាច់ ។

ផ្ទាំងពាណិជ្ជកម្ម

កាយវិការរបស់ក្រុមហ៊ុនទាំង២ ពិតជាបានរួមចំណែកដោះ ស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ៕

To Top