នយោបាយ

អាមេរិក ដូរសន្លឹកបៀរ (យុទ្ធវិធី) តែរក្សាយុទ្ធសាស្ត្រ

ភ្នំពេញ ៖ ក្រុមអ្នកវិភាគ បានលើកឡើងថា អាមេរិកដូរសន្លឹកបៀរ (យុទ្ធវិធី)តែរក្សាយុទ្ធសាស្ត្រ។ ក្នុងន័យនេះ សំដៅលើអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ។

អតីតគណបក្សសង្គ្រោះជាតិ (សមរង្ស៊ី៥០ភាគរយ សិទ្ធិមនុស្ស៤០ ភាគរយ និង ក្រុមឈាមថ្មី១០ភាគរយ) ដែលរួមបង្កើតដោយអាមេរិក នៅហ្វីលីពីន ហើយក៏ត្រូវរលាយ នៅខែវិច្ឆិកា ឆ្នាំ២០១៧ (មិនអាចរស់ឡើងវិញទេ)។

ដើម្បីចូលរួមជីវភាព នយោបាយវិញ ពួកគេដូរយុទ្ធវិធី ដូចខ្មែរក្រហមដែរ។

ដាក់លោក សម រស្ស៊ី លោក អេង ឆៃអ៊ាង លោកស្រីមួរ សុខ ហួរនិង លោក ហូរ វ៉ាន់ឲ្យចូលនិវត្តន៍​ ឬនៅក្រៅឆាកនយោបាយ ដោយ យក លោក កឹម សុខា មកដើរតួជំនួសវិញ។

បើតាមអ្នកវិភាគ បក្សប្រឆាំងមួយទៀត អាចចេញរូបរាង ច្បាស់នៅចុង ឆ្នាំ២០២២ ដើម្បីប្រកួតការបោះឆ្នោតជាតិ ២០២៣។

ខ្មែរអាចរកការរួបរួម ឃើញតាមរបៀប «ប្រជាធិបតេយ្យបែបខ្មែរ សិទ្ធិមនុស្សបែបខ្មែរ សិទ្ធិបញ្ចេញមតិបែបខ្មែរ»។

ជាមួយគ្នានេះ អ្នកវិភាគក៏ប្រៀបធៀប ទៅនឹងកម្ពុជា ប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ដែលធ្លាប់គាំទ្រដោយចិន បានដូរយុទ្ធវិធីដោយពួកអ្នកដឹកនាំ វាលពិឃាដនេះ ក្នុងបំណងដើម្បីបង្កើតរដ្ឋាភិបាល ត្រីភាគី(ខែមិថុនា ឆ្នាំ១៩៨២) គឺពួកគេឲ្យមេឃាតក ប៉ុល ពត នួន ជា អៀងសារី ចូលនិវត្តន៍ដោយទុកឲ្យខៀវ សំផន ស៊ុន សេន ដើរតួជំនួស៕

To Top