Covid-19

រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦១៨នាក់ទៀត និងជាសះស្បើយ ៦០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែ មេសានេះបានចេញ សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ៦១៨នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ និងជាសះស្បើយ ៦០នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង​ ជំងឺកូវីដ១៩ សរុប៦៣៨៩ នាក់, អ្នកជាសះស្បើយ ២៤៧៦នាក់, អ្នកកំពុងព្យាបាល ៣៨៦៥នាក់ និងអ្នកស្លាប់ ៤៣នាក់៕

To Top