ព័ត៌មានជាតិ

សប្បុរសជនជាច្រើន ចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ TYDA ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជា ថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត​​ ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។

TYDA សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួម សកម្មភាពមនុស្សធម៌ជាមួយ TYDA តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគម បំពេញបេសកកម្មមនុស្សធម៌ សម្រាប់ជាតិ និងមាតុភូមិ។

ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ច យ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេល ដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយ សុគន្ធជាច្រើន បានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាព មនុស្សធម៌ ដើម្បីជាតិនិងប្រជាជន ។

សូមបញ្ជាក់ថា ថវិកា ភេសជ្ជ: អាហារ និងសម្ភារៈសប្បុរសជនឧបត្ថម្ភ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA)រួមមាន ÷

-Cafe Amazon CheaSim Samaky ឧបត្ថម្ភគុយទាវចំនួន៣២០ប្រអប់ កាហ្វេចំនួន៤០០កែវ
-លោក សុខ ដារ៉េត ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញឧបត្ថម្ភម៉ាសក្រណាត់ចំនួន៩៦០០
-លោកស្រី ហេង ស្រីលីន និងស្វាមីព្រមទាំងកូន ឧបត្ថម្ភនំប៉័ងសាច់ចំនួន៦០០ដើម
-Mr. Kong Jiaming President of East Jiayuan Real Estate Co.,Ltd ឧបត្ថម្ភកាបូបសង្គ្រោះបឋមចំនួន 625 បូបអាកុលចំណុះ 100 ml ចំនួន៣៣០០០ដប
-ផ្សារទំនើបបាយ័ន ឧបត្ថម្ភថវិកាចំនួន ១០លានរៀល នំChat Chatចំនួយ៣៥កេស
-លោក ឆាយ ឬទ្ធិសែន និងលោស្រី វង គន្ធារី ឧបត្ថម្ភថវិកា១០០០ដុល្លារ
-Cafe Amazon CheaSim Samakyឧបត្ថម្ភគុយទាវចំនួន៣០០ប្រអប់ កាហ្វេចំនួន៣៧០កែវ
-លោកស្រី វង ខាំណារី ឧបត្ថម្ភសាំងវិច ចំនួន១៥០ប្រអប់
-លោក គុយ ភក្តី និងក្រុមគ្រួសារព្រមទាំងមិត្តភក្កិឧបត្ថម្ភសាំងវិចចំនួន២០០ប្រអប់
-ហាង Next Coffee ឧបត្ថម្ភកាហ្វេចំនួន២០០កែវ
-ក្រុមហ៊ុនវីខេវីតមីនវ៉ធើរឯ.ក ឧបត្ថម្ភវីតាមីនរ៉ែចំនួន៩៩៩កេស
-លោកស្រីវេជ្ជបណ្ឌិតហួរ ដានេឧបត្ថម្ភជែលលាងដៃចំណុះ៥០០ ml ចំនួន១២០ដប ជែលលាងដៃចំណុះ៧៥ ml ចំនួន១០០០ដប

សប្បុរសជនជាច្រើន ដែលរួមទាំងព្រះសង្ឃ បានបន្តឧបត្ថម្ភថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕

To Top