Covid-19

ជនឆ្លៀតឱកាស អាជ្ញាធររវល់ទប់ស្កាត់ជំងឺកូវីដ១៩ លួចសង់តូបប៉ះពាល់គេ នៅមុខផ្សារមោងឬស្សី តែប្រធានផ្សារមិនអើពើរ

ភ្នំពេញ៖ ក្នុងកាលៈទេសៈរាជរដ្ឋាភិបាល និងអាជ្ញាធរកំពុងមមារញឹកទប់ស្កាត់ការឆ្លងរាលដាល នៃជំងកូវីដ១៩ បែរជាមានពលរដ្ឋមួយចំនួនតូចនៅផ្សារមោង ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឆ្លៀងឱកាសលួចសាងសង់តូបរំលោភលើដីផ្សារ ប៉ះពាល់ដល់អ្នកលក់ជិតខាង និងសណ្ដាប់ធ្នាប់ផ្សារ ប៉ុន្តែប្រធានផ្សារមួយនេះ ចាំតែប្រមូលលុយថ្លៃភាស៊ី ចង់អ្នកណាលក់ដូរអ្វីបំពានអ្នកដទៃស្រេចតែចិត្ត មិនមានការអើពើរជួយដោះស្រាយ ។

ប្រភពពីអាជីវករលក់ដូរស្របច្បាប់ក្នុងស្រុកមោងម្នាក់ បានឲ្យដឹងថា កាលពីមុនជនលួចសង់តូបបំពានគេនេះ បានសុំគ្រួសារគាត់ដាក់រទះលក់ទឹកអំពៅ នៅខាងមុខតូបគាត់ ដោយសារមានចិត្តអាណិតអាសូរ និងយោគយល់ ទើបអនុញ្ញាតឲ្យលក់ ព្រោះឃើញថា មានជីវភាពក្រីក្រ និងមានកូនច្រើន ។

ពលរដ្ឋបន្តថា ពេលលក់យូរៗទៅអ្នកលក់ទឹកអំពៅនោះ ក៏បានបន្ថែមមុខរបរលក់កាហ្វេ ទឹកតែ និងភេសជ្ជៈមួយចំនួនទៀត ហើយក៏មានការដាក់ឆ័ត្រថែមបន្តបន្ទាប់ រួមទាំងមានដាក់តុឲ្យអ្នកមកទិញអង្គុយហូរហែរ ដោយឃើញសភាពបែបនេះ ម្ចាស់តូបខាងក្រោយ ដែលអនុញ្ញាតឲ្យលក់ដូរនោះ បានសុំឲ្យកាត់បន្ថយការដាក់ឆ័ត្រ ឬកៅអីអង្គុយ ព្រោះបាំងមុខតូចគាត់លក់ដូរ ។

ពលរដ្ឋរងការប៉ះពាល់ ពីការសង់តូបនោះ បានបន្ថែមថា បន្ទាប់ពីគ្រួសារគាត់បានប្រាប់ហើយនោះ ជនបំពានគេនេះ ពិសេសប្តីតែម្ដងមិនអើពើ និងផ្គើនបង្កើនឆ័ត្រថែម រហូតមកដល់ពេលនេះមិនក្រោម៥ឆ័ត្រនោះទេ ដោយឃើញពីទង្វើររបស់ជននេះ ពួកគាត់បានស្នើប្រធានផ្សារតែប្រធានផ្សារអត់ដោះស្រាយឲ្យ ទុកឲ្យជននេះ ធ្វើអ្វីតាមអំពើចិត្ត រហូតបានដៃធ្វើដល់តូប (រោងដែក) ដែលជាគំរូអាក្រក់ដល់អ្នកផ្សេងទៀត ។

ជុំវិញករណីនេះ មន្ត្រីសាលាស្រុកមោងឫស្សី បានប្រាប់អ្នកសារព័ត៌មានថា កិច្ចការនេះអាជ្ញាធរបានប្រគល់ភារកិច្ចដល់លោក វិន ឆូយ និងលោក លី ជាប្រធានផ្សារមោងជាអ្នកចាត់ចែង ដែលជាអ្នកទទួលភាស៊ី ។

ជនសង់តូបបំពាននោះប្ដីមានឈ្មោះ យ៉ន ហើល និងប្រពន្ធ ឈ្មោះ ឆេង ឆិត ។

ពាក់ព័ន្ធនឹងករណីនេះ មានការលើកឡើងថា គ្រួសារដែលប្តឹង ជនសង់តូបបំពាននោះ ក៏មានការសង់សំយ៉ាប់តូបចេញ ឬបន្ថែមឆ័ត្រហួសតូបរបស់ខ្លួនដែរ ទើបមានការបង្កើនឆ័ត្រពីភាគីម្ខាងទៀតជាបន្តបន្ទាប់នោះ ។

ជាការឆ្លើយតប គ្រួសាររងការប៉ះពាល់ បានបញ្ជាក់ថា ពួកគាត់ពិតជាបានធ្វើដូច្នេះមែន តែមិនបានប៉ះពាល់ដល់ការលក់ដូររបស់អ្នកណានោះទេ ប៉ុន្តែទង្វើររបស់ជនសង់តូបបំពាននោះ ធ្វើប៉ះពាល់គេហើយ មិនមានការជួយដោះស្រាយសោះ ហើយពួកគាត់សន្យា រើរចេញភ្លាមនៅពេលដែលភាគីម្ខាងទៀតរើរចេញនូវឆ័ត្រ និងរោងរបស់ខ្លួន ពីមុខតូបរបស់គាត់ តែពួកគាត់ស្នើយ៉ាងទទូច សូមអាជ្ញាធរ និងប្រធានផ្សាររុះរើរទើបលក់បាំងតូចរបស់ពួកគាត់ ។

ពាក់ព័ន្ធនឹងករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទងប្រធានផ្សារ សុំធ្វើការបកស្រាយនោះឡើយទេ ។ ប៉ុន្តែបើតាមពលរដ្ឋមួយចំនួន បានលើកឡើងថា ប្រធានផ្សារមិនគួរទុករឿងនេះ ពីតូចរហូតដល់ធំ គឺខ្លាចតែមានបញ្ហាកាន់តែធំបន្ថែមទៀត ៕

To Top