ព័ត៌មានជាតិ

លោកទូតអាមេរិក ដំបូងគេលេងស្គរយីកេ ទទួលទេវត្តាឆ្នាំថ្មី និងជូនពរបងប្អូន ទាំងអស់ ឲ្យជួបតែសេចក្តីសុខនិងសុខភាពល្អ (Video)

ភ្នំពេញ៖ ថ្វីបើនៅពេលនេះ យើងកំពុងតែមានបញ្ហាប្រឈមក្តី តែពិធីបុណ្យចូលឆ្នាំខ្មែរ នៅតែជាពេលសប្បាយ ជាពេលនៃការអបអរ និងផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតដដែល។

នៅឆ្នាំនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានចូលរួមជាមួយមិត្តម្នាក់ គឺកញ្ញា កេសរ មកពីក្រុមតន្រ្តី SmallWorld SmallBand និងក្រុមសិល្បករ ភ្លើងគប់ Plerng Kob ដើម្បីរៀនមេរៀនមួយថ្មី គឺការវាយស្គរយីកេ!

សូមរីករាយទស្សនាវីដេអូ នេះ ដែលមាន លោកឯកអគ្គរដ្ឋទូតរៀនវាយស្គរ និងឈុតសម្តែងរបាំ យីកេហោមរោង។ ស្ថានទូតអាមេរិកនៅភ្នំពេញ សូមជូនពរអ្នកទាំងអស់គ្នា ឲ្យប្រកបតែក្តីសុខ និងរីករាយ ក្នុងឆ្នាំថ្មីប្រពៃណីខ្មែរ។

នេះជាការសម្តែងរបាំបុរាណរបស់លោកទូត ជាលើកដំបូង ក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិក នៅកម្ពុជា។ សូមរីករាយទស្សនា

To Top