ព័ត៌មានជាតិ

គ.ជ.ប សម្រេចលើកពេល អនុវត្តដំណើរការបោះឆ្នោត សាកល្បងជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ (Video)

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើកពេល អនុវត្តដំណើរការ នៃ ការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខក្នុងឃុំ-សង្កាត់ គោលដៅចំនួន២៥ នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស ។

ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បាន ពិនិត្យឃើញពីស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើងៗ ។

សូមបញ្ជាក់ថា កាលបរិច្ឆេទ នៃការអនុវត្តការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ នឹង ត្រូវកំណត់ជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបានបន្ទាប់ពីស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង ដោយរាជរដ្ឋាភិបាល ៕

To Top