ព័ត៌មានជាតិ

សម្តេចតេជោ​ នឹងធ្វើតេស្ត មុនធ្វើដំណើរទៅប្រជុំ កំពូលអាស៊ាន នៅហ្សាកាតា ថ្ងៃ២៣ មេសា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ដោយសារតម្រូវការ នៃវិធានការសុខាភិបាល របស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចសម្រេចេញដំណើរ ទៅហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

សម្តេចប្រកាសថា មុននឹងចេញដំណើរសម្តេច នឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក២២មេសា នៅកម្ពុជា និងធ្វើតេស្តម្តងទៀត នៅឥណ្ឌូនេស៊ី ថ្ងៃ២៣មេសា។

សម្តេចថា ការធ្វើតេស្តនេះ ដើម្បីធានាសុវត្ថិភាព សម្រាប់មេដឹកនាំមុនចូលប្រជុំ ត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ី ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top