ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការជួសជុល មន្ទីរពេទ្យមេគង្គ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ត្រីអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមើលការជួសជុល <មន្ទីពេទ្យមេគង្គ> ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បើតាមនាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានប្រាប់ឲ្យដឹងថា ដំណើរការជួសជុលមន្ទីពេទ្យមេគង្គនេះ បានលទ្ធផល ៨០%ហើយ នឹងអាចរួចរាល់ ១០០%នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ។

លោក ឃន ប្រុស បានឲ្យដឹងទៀតថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺបានរហូតដល់ទៅប្រមាណជាជាង ២០០ នាក់ ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលបានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន ភ្លាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ខេត្ត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំមន្ទីរពេទ្យមេគង្គ សម្រាប់ទុកព្យាបាលអ្នកដែលវិជ្ជមានជំងឺកូវីដ-១៩ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×