ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី២១មេសា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានផ្សារចំនួន១៥ ត្រូវបានផ្អាកដំណើរ ការជាបណ្ដោះអាសន្ន

ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានសរុបជូនឡើងវិញ អំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដោយគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារហើយ ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្សារចំនួន១៥ ដែលត្រូវបានផ្អាកដំណើរការ ជាបណ្ដោះអាសន្នរួមមាន៖

១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា)
២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និង ខណ្ឌបឹងកេងកង)
៣. ផ្សារចាស់ (ខណ្ឌដូនពេញ)
៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)
៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)
៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)
៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ)
៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ)
៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ)
១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)
១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ)
១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក)
១៣. ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ)
១៤. ផ្សាររីករាយ (ខណ្ឌសែនសុខ)
១៥. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)៕

To Top