ព័ត៌មានជាតិ

ប្រមុខការពារជាតិ ៖ យើងរួមគ្នាស៊ូលំបាក ក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត ក្នុងរយៈពេលវែង (Video)

ភ្នំពេញ ៖ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជា មិនទាន់ថមថយនោះ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យរួមគ្នាតស៊ូលំបាក ក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត រយៈពេលវែង ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ មេសានេះ សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា “យើងរួមគ្នាស៊ូលំបាក ក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត ក្នុងរយៈពេលវែង” ។

ជាមួយគ្នានោះ សម្ដេច ទៀ បាញ់ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីអំពី ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ៕

To Top