Covid-19

ក្រសួងសុខាភិបាល បន្តរកឃេីញអ្នកឆ្លងកូវីដ១៩ថ្មី ៦៥៥នាក់ទៀត ខណៈមានអ្នកជាសះស្បេីយ ២២៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីចំនួន ៦៥៥នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២២៤នាក់​ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងសុខាភិបាល នៅេសៀលថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ចំពោះអ្នកឆ្លងទាំង ៦៥៥នាក់ មានករណីនាំចូលពីបរទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ ។

ដោយឡែកក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មាននៅរាជធានីភ្នំពេញចំនួន ៥២២នាក់, ខេត្តព្រះសីហនុចំនួន ១១៣នាក់, ខេត្តកណ្តាល ចំនួន ៥នាក់, ខេត្តតាកែវចំនួន ៥នាក់, ខេត្តកំពង់ចាមចំនួន ៣នាក់, ក្រុងកែបចំនួន ៣នាក់, ខេត្តមណ្ឌលគីរីចំនួន ១នាក់, ខេត្តត្បូងឃ្មុំចំនួន ១នាក់, ខេត្តកំពង់ស្ពឺចំនួន ១នាក់ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ មេសានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៨៤៨នាក់ ក្នុងនោះជាសះស្បើយចំនួន ៣១៤៨នាក់ កំពុងព្យាបាលចំនួន ៥៦៣៣នាក់ និងស្លាប់ចំនួន ៦១នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×