នយោបាយ

បើសភាពការណ៍ភូមា ចូលមកដល់ស្រុកខ្មែរ ត្រូវរួមគ្នាទប់ស្កាត់ និងកំចាត់ចោល

ភ្នំពេញ ៖ លោក សយ សុភាព បានផ្តល់ជាមតិថា បើសភាពការណ៍កំពុងកើតឡើងនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា ហើយចូលដល់ខ្មែរត្រូវរួមគ្នាទប់ស្កាត់ និងកំចាត់ចោលភ្លាម ទោះក្នុងតំលៃណាក៏ដោយ។

ក្នុងន័យនេះលោកចង់សំដៅទៅលើក្រុមលោក សម រង្ស៊ី ដែលមានអ្នកគាំទ្រនៅស្រុកខ្មែរឆ្លៀតឱកាស កេងចំណេញលើ ផ្នែកនយោបាយ។

យោងតាមការចុះផ្សាយ ទូរទស្សន៍រដ្ឋ មីយ៉ាន់ម៉ា MRTV និងបានដកស្រង់ផ្សាយ បន្តដោយបណ្តាញសារព័ត៌មានអន្តរជាតិ The Truth របស់ប្រទេស ថៃ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា របបដឹកនាំយោធា មីយ៉ាន់ម៉ា បានធ្វើការរឹបអូសលុយមូលនិធិប្រមាណ ១លាន ៤សែនដុល្លារ ដែលជាលុយមូលនិធិឯកជនដ៏ធំនៅប្រទេស មីយ៉ាន់ម៉ា Open Society Myanmar (OSM) ដែរជាកូនសម្ព័ន្ធ នៃមូលនិធិឯកជន Open Society Foundations (OSF) បានគាំទ្រ ដល់ក្រុមបាតុករ និងបានចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់ មូនិធិ OSM ចំនួន ១១នាក់យកទៅសួរចម្លើយ កាលពីថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

ភ្លាមៗម្ចាស់មូលនិធិឯកជនដ៏ធំ Open Society Foundations (OSF) របស់លោក ចត សូរ៉ូស (George Soros) ជាប្រធាន និងមានកូនប្រុសជាអនុប្រធានឈ្មោះ Alexander Soros បានចេញមកដិសេធការពារ OSM មិនបានប្រើលុយមូនិធិគាំទ្រដល់ហ្វូងបាតុករក្នុងប្រទេស មីយ៉ាន់ម៉ា នោះឡើយ លោក ចត សូរ៉ូស និងប្តឹងតាមវិធានការផ្លូវច្បាប់ពីការចោទប្រកាន់របស់យោធាន និងទាមទារឲ្យដោះលែងបុគ្គលិក OSM វិញ។

ប្រភពសារព័ត៌មាន​បានចុះផ្សាយទៀតថា ម្ចាស់អង្គការមូលនិធិឯកជន Open Society Foundations (OSF) លោក ចត សូរ៉ូស ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧ បានទៅជួបជាមួយលោកស្រី អង់សាន ស៊ូជី ចំនួន ៤លើក ចំណែកអនុប្រធានលោក Alexander Soros កូនប្រុស បានទៅជួបជាមួយលោកស្រី អង់សានស៊ូជី ចំនួន ៦លើក ក្នុងចន្លោះឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០។

ដោយឡែកក្រុមអ្នកវិភាគតាមដាន សភាពការណ៍នៅ មីយ៉ាន់ម៉ា បានលើកឡើងថា មានចរន្តលុយមូលនិធិ USAID & NED ត្រូវបង្កើនមូលនិធិជាច្រើនដើម្បីបញ្ចូលទៅប្រទេស មីយ៉ាន់ម៉ា តាមរយៈអង្គការមិនមែន រដ្ឋាភិបាល ប្រចាំនៅ មីយ៉ាន់ម៉ា ៕

To Top