ព័ត៌មានជាតិ

អូស្ត្រាលី បិទខ្ទប់ ភាគខាងលិច ប្រទេសរយៈពេល ៣ថ្ងៃក្រោយ ផ្ទុះករណីកូវីដ

បរទេស ៖ យោងតាមការចេញផ្សាយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ពលរដ្ឋអូស្ត្រាលី ជាង២លាននាក់ ដែលកំពុងរស់នៅក្នុងរដ្ឋភាគខាងលិច នៃប្រទេស ត្រូវបានរដ្ឋាភិបាល ប្រកាសបិទខ្ទប់ក្នុង រយៈពេល៣ថ្ងៃ បន្ទាប់ពេលមាន ហេតុការណ៍ផ្ទុះកូវីដ
សាជាថ្មីក្នុងសហគមន៍ ។

មន្ត្រីជាន់ខ្ពស់ទទួល បន្ទុកកិច្ចការងារតំបន់ភាគខាងលិច ប្រទេសអូស្ត្រាលី លោក Mark McGowan បានប្រកាសថាគិតត្រឹមថ្ងៃសៅរ៍នេះអជ្ញាធរ នៅមិនទាន់អាចធ្វើការ តេស្តរកឃើញករណីថ្មីបន្ថែម នៅឡើយប៉ុន្តែការធ្វើតេស្ត នៅតែបន្តនៅឡើយ។

ទោះបីជាយ៉ាងណាក្តីលោក បានបន្តថា ទោះបីជាវិធីក្នុងការធ្វើចត្តាឡីស័ក ជាមួយនឹងសណ្ឋាគារ គឺជាប្រព័ន្ធដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពក្តីប៉ុន្តែ លោកអំពាវនាវសុំឲ្យរដ្ឋាភិបាល ក្នុងការស្វះស្វែងរកអគារថ្មីបន្ថែម ដើម្បីជួយសម្រួលដល់ការងារនេះ។

គួរឲ្យដឹងដែរថា បុរសម្នាក់ដែលបានធ្វើដំណើរ ទៅដល់ទីក្រុង Perth បន្ទាប់ពីបានធ្វើចត្តាឡីស័ក ហើយតេស្តអវិជ្ជមាន នោះបានចំណាយពេលរយៈពេលជាច្រើនថ្ងៃនៅទីនេះ ប៉ុន្តែក្រោយមកក៏បែរជាធ្វើតេស្ត រកឃើញវិជ្ជមានកូវីដទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top