ព័ត៌មានជាតិ

ប្រធានសាខា កាកបាទក្រហម ខេត្តកំពង់ចាម ណែនាំមន្ត្រីឲ្យបន្តពង្រឹង ការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់អោយ មានតម្លាភាព និងគណនេយ្យភាព

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខា កាកបាទក្រហមខេត្តកំពង់ចាម បានណែនាំដល់មន្ត្រី ត្រូវយកចិត្តទុកដាក់ បន្តពង្រឹងការគ្រប់គ្រង មូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់អោយមានតម្លាភាព និងគណនេយ្យភាព ។

លោកប្រធានសាខា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២១ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្ត ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលសកម្មភាព ការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្ត ការងារបន្ន្ត ត្រីមាសទី២ ឆ្នាំ២០២១ ។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំ បំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញ ធ្វើអោយវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១ នេះ ទោះបីត្រូវប្រឈម នឹងហានិភ័យ នៃការឆ្លងរាលដាល ជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទន: ពិសេស ការផ្តល់ជំនួយសង្រ្គោះ, ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានណែនាំអំពីការងារមួយចំនួន សម្រាប់ អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តសហការក្នុងការអប់រំ ផ្សព្វផ្សាយអំពី សុវត្ថិភាព ចរាចរណ៍ផ្លូវគោក រួមជាមួយការ បន្តផ្សព្វផ្សាយ អោយទាំងអស់គ្នា ចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល កម្ពុជា និង ការណែនាំនានា របស់ក្រសួង សុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លង នៃវីរុសកូរ៉ូណាបម្លែងថ្មី ដ៏កាចសាហាវនេះ ពិសេសខិតខំអត់ធ្មត់ និងរួមគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងត្រូវពង្រឹងភាព ម្ចាស់ការ របស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាង ភាពធន់មាំ នៅសហគមន៍និងត្រូវពង្រឹង ការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់ អោយមានតម្លាភាព និងគណនេយ្យភាព ៕

To Top
×