ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានប្រគល់ឱសថបុរាណចិនឈ្មោះ Lianhua Qingwen Capsules ចំនួន៨៨,០០០ប្រអប់ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រាយ និងការសម្របសម្រួល យ៉ាងសកម្មរបស់ស្ថានទូតចិន ប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩មេសា ។
ជាការឆ្លើយតបលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ដល់សភាពាណិជ្ជកម្មចិន នៅកម្ពុជា ចំពោះការផ្តល់អំណោយមនុស្សធម៌ជា ឱសថបុរាណចិន Lianhua Qingwen Capsules ដល់ក្រសួងសុខាភិបាល នាពេលនេះផងដែរ ៕
 
													
																							
 
																								
												
												
												
 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									