ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបង្កើត ក្រុមការងារអន្ដរក្រសួង ចុះសិក្សាស្រាវជ្រាវ វាយតម្លៃការ ស្នើសុំបង្កើតភូមិថ្មី

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃ លើការស្នើសុំបង្កើតភូមិថ្មី របស់រាជធានី-ខេត្តមួយចំនួន។

ក្រុមការងារអន្តរក្រសួងនេះ មានលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន ។

ក្នុងសេចក្ដីសម្រេច នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារ មានតួនាទី និងភារកិច្ចចុះសិក្សា និងស្រាវជ្រាវលើសំណើ សុំបង្កើតភូមិថ្មី របស់រាជធានី-ខេត្ត , រៀបចំរបាយការណ៍ស្ដីពី លទ្ធផលសម្រេចបាននិងវឌ្ឍនភាព ការងារ ជូនរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និង ផ្ដល់យោបល់ដឹកនាំ ,ពិនិត្យ វាយតម្លៃ និងលើកយោបល់ ជូនរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងបំពេញភារកិច្ចផ្សេងៗទៀត តាមការចាំបាច់៕

To Top