ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកស្បៀងអាហារចម្រុះ ឧបត្ថម្ភ ដល់រដ្ឋបាល​ខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋបាល ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ ទទួលបានអំណោយ មនុស្សធម៌ ពីលោកឧញ៉ា ទៀ វិចិត្រ និងលោកស្រី នូវស្បៀងអាហារចម្រុះ ជាង១០តោន សម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅក្នុងខេត្តព្រះសីហនុ ជាពិសេសសម្រាប់ពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហម ដែលជួបការខ្វះខាត។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះលោកឧញ៉ា ទៀ វិចិត្រ ដែលបាននាំយក អំណោយមនុស្សធម៌ មកឧបត្ថម្ភជូន ដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះ ជាការចូលរួមចំណែក យ៉ាងសកម្មជាមួយ​ រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

លោកអភិបាលខេត្តព្រះសីហនុ សង្ឃឹមនិងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ។

លោកឧកញ៉ាទៀ វិចិត្រ បានឲ្យដឹងថា លោកបានទិញបន្លែ គ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ ជួយបំពេញតម្រូវការចាំបាច់ ក្នុងអំឡុងពេលនេះ ។ បន្លែ ម្ហូបអាហាររួមមាន៖ ត្រីរ៉ស់ងៀត 1000 kg, សាច់ក្រក1000 kg, បន្លែចម្រុះច្រើនមុខ 11600 kg។

លោកឧកញ៉ា មានប្រសាសន៍បន្តថា នេះជាសកម្មភាពជួយគ្នា ក្នុងគ្រាលំបាក និងចូលរួមការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃដដែលនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានឧបត្ថម្ភបន្ថែម អាកុល១០ពីដុងធំ និងរបាំងមុខការពារមួយចំនួនទៀត ដល់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សម្រាប់ក្រុមការងារជួរមុខ របស់រដ្ឋបាលក្រុង ចុះធ្វើការផ្ទាល់ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top